Mark 3

ព្រះយេស៊ូប្រោសបុរសម្នាក់ស្វិតដៃម្ខាងនៅថ្ងៃសប្ប័ទ

1ព្រះអង្គ​បាន​យាងចូលសាលាប្រជុំម្ដងទៀតហើយ​នៅ​ទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង 2គេ
«គេ» គឺ​ពួក​អ្នក​ខាងគណៈ​ផារិស៊ី​ និង​គ្រូ​វិន័យ​ដែល​បាន​ជំទាស់​នឹង​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃសប្ប័ទ​ (សូម​មើល​ ម៉ាកុ​ ២:២៤​)​។​
តាមមើលព្រះអង្គដើម្បីចោទប្រកាន់
«ចោទប្រកាន់» សំដៅ​ទៅ​លើ​ការ​ព្យាយាម​ចាប់​ខ្លួន​ព្រះ​យេស៊ូ​ពី​បទ​ធ្វើ​ខុស​ច្បាប់​ខាង​សាសនា​អំពី​ថ្ងៃ​ឈប់​សម្រាក​របស់​ពួកគេ​ ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​នៅ​មុខ​តុលាការ​ខាង​សាសនា​។​
ព្រះអង្គក្រែងលោ​ព្រះអង្គ​ប្រោសបុរសនេះឲ្យបានជា​នៅ​ថ្ងៃសប្ប័ទ
3ហើយព្រះអង្គ​មានបន្ទូល​ទៅ​បុរសស្វិតដៃនោះថា៖ ​«ចូរ​ក្រោកឡើងនៅកណ្ដាលចំណោម​នេះ» 4រួចព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«តើ​នៅ​ថ្ងៃសប្ប័ទ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការល្អ​ធ្វើ​ការអាក្រក់? ​ឲ្យ​សង្គ្រោះជីវិតសម្លាប់?» ​ប៉ុន្ដែគេ​នៅ​ស្ងៀម 5ព្រះអង្គក៏ទត​មើល​ជុំវិញទាំងក្រេវក្រោធ​និង​សោកសៅចំពោះចិត្ដរឹងរូស​របស់​គេ​ព្រះអង្គ​មានបន្ទូល​ទៅ​បុរសនោះថា៖ ​«ចូរ​លាតដៃអ្នកចុះ!» ​គាត់​ក៏លាត​ដៃ​ហើយដៃគាត់ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត
ឯកសារដើមខ្លះមិនមានពាក្យ «ដូចដៃម្ខាងទៀត» ទេ។
6អ្នកខាងគណៈផារិស៊ីបាន​ចេញទៅភ្លាមហើយពិគ្រោះជាមួយអ្នកខាងគណៈហេរ៉ូឌដើម្បី​រក​វិធី​សម្លាប់ព្រះអង្គ

មនុស្សជាច្រើនកុះករដើរតាមព្រះយេស៊ូ

7ព្រះ​យេស៊ូ​បាន​ចាកចេញជាមួយសិស្ស​របស់​ព្រះអង្គទៅបឹង
«បឹង» គឺបឹងកាលីឡេ។
ហើយ​មាន​មនុស្សច្រើនកុះករមកពី​ស្រុក​កាលីឡេ​បាន​ដើរតាម​ព្រះអង្គ​ក៏​មាន​មនុស្ស​មកពី​ស្រុក​យូដា
8ក្រុងយេរូសាឡិម​ស្រុក​អេដំ​ស្រុក​នៅឯនាយ​អូរ​យ័រដាន់​ស្រុក​នៅ​ជុំវិញ​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូនផងដែរ។ ​មនុស្ស​ច្រើនកុះករ​បាន​មកព្រះអង្គ​ពេល​គេ​​ពី​កិច្ចការ​ទាំងឡាយដែល​ព្រះអង្គ​បាន​ធ្វើ 9ព្រះអង្គមានបន្ទូល​ទៅ​សិស្ស​ឲ្យ​រៀបចំទូកមួយ​សម្រាប់​ព្រះអង្គក្រែងលោ​មនុស្ស​ប្រជ្រៀតគ្នាចោមរោមព្រះអង្គ 10ដោយព្រោះតែ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើនឲ្យបានជានោះ​អ្នក​ជំងឺទាំងឡាយ​ក៏​នាំ​គ្នា​សំរុកចូលមកពាល់ព្រះអង្គ 11នៅពេលពួក​វិញ្ញាណអាក្រក់
«វិញ្ញាណអាក្រក់»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​កាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូលរួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ​: រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​នៅ​ក្នុង ៣:៣០ ដែរ។​
​បាន​ឃើញព្រះអង្គ​ពួកវា​ក្រាបចុះនៅចំពោះព្រះអង្គទាំងស្រែកឡើងថា៖ ​«ព្រះអង្គជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»
12ប៉ុន្ដែព្រះអង្គ​បាន​ហាមពួកវាយ៉ាងម៉ឺងម៉ាត់មិនឲ្យនិយាយ​ប្រាប់​គេថាព្រះអង្គ​ជា​អ្នកណា
«ព្រះអង្គ​ជា​អ្នក​ណា»​ ព្រះ​យេស៊ូ​ហាម​ពួកវា​មិន​ឲ្យ​និយាយ​ថា​ ព្រះអង្គ​គឺ​ជា​ព្រះមែស៊ី​ទេ​ (សូម​មើល​ ម៉ាកុ ១:២៤​)​។​
ឡើយ

ព្រះយេស៊ូជ្រើសរើសសាវកទាំងដប់ពីរ

13បន្ទាប់មក​ព្រះអង្គ​បាន​យាង​ឡើង​ទៅលើភ្នំហើយ​បាន​ហៅ​អស់​អ្នក​ដែលព្រះអង្គពេញចិត្ដ​ពួកគេ​ក៏​បាន​មកព្រះអង្គ 14រួចព្រះអង្គ​បាន​តែងតាំងដប់ពីរនាក់
ឯកសារ​ដើម​មួយ​ចំនួន​មិន​មាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​ទេ​។​
ហៅថាសាវកដើម្បី​ឲ្យ​នៅជាមួយព្រះអង្គនិងដើម្បីឲ្យ​ព្រះអង្គ​បាន​ចាត់គេ​ចេញ​ទៅប្រកាស
15ទាំងឲ្យ​គេ​មានសិទ្ធិអំណាច​ប្រោស​ជំងឺ​និង​បណ្ដេញអារក្ស
«បណ្ដេញ​អារក្ស​»​ ត្រូវ​​បាន​​ធ្វើ​ឡើង​ដោយ​ការ​បញ្ជា​ពួកវា​ឲ្យ​ចេញ​ពី​មនុស្ស​ដែល​វា​បាន​ចូល​ (សូម​មើល​ ម៉ាកុ​ ​១:២៥-២៦​)​។​
​ផង
ឯកសារ​ដើម​មួយ​ចំនួន​មិន​មាន​បញ្ជាក់​អំពី​ «ប្រោស​ជំងឺ»​ ទេ​។​
16ព្រះអង្គបាន​តែងតាំង​សាវក​ទាំង​ដប់ពីរ​ដូច​តទៅ​គឺ​ព្រះអង្គ​ដាក់ឈ្មោះ​ឲ្យ​លោក​ស៊ីម៉ូនថា​«ពេត្រុស» 17ហើយលោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​ប្អូន​ត្រូវជា​កូន​លោក​សេបេដេ​ព្រះអង្គ​បាន​ដាក់ឈ្មោះ​ថា​«បោនអ៊ើកេ
«បោនអ៊ើកេ»​ គឺ​ជា​ភា​សាហេ​ព្រើ​រដែល​មាន​ន័យ​ កូន​ផ្គរលាន់​ ហើយ​ត្រូវ​បាន​គេ​ប្រើ​សំដៅ​ទៅ​លើ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ដែល​ជា​បងប្អូន​នឹង​គ្នា​។​
» ​មានន័យថា​«កូនផ្គរលាន់»
18និងលោក​អនទ្រេ​លោក​ភីលីព​លោក​បារថូឡូមេ​លោក​ម៉ាថាយ​លោក​ថូម៉ាស​លោក​យ៉ាកុប​ជា​កូន​អាល់ផាយ​លោក​ថាដេ​លោក​ស៊ីម៉ូន​ជា​អ្នកជាតិនិយម
«ជាតិ​និយម​»​ គេ​ហៅ​ដូច្នេះ​ប្រហែល​ជា​ដោយ​ព្រោះ​លោក​ជា​សមាជិក​នៃ​គណៈ​បក្ស​អ្នក​ជាតិ​និយម​ដែល​គាំ​ទ្រ​ការ​បំផ្លាញ​អំណាច​រ៉ូម​ ប្រសិន​បើ​មាន​ការ​ចាំបាច់​។​
19ព្រមទាំងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ

បែកបាក់គ្នាមិនអាចនៅស្ថិតស្ថេរបានទេ

20ព្រះអង្គ​យាង​ចូល​ទៅក្នុងផ្ទះមួយ
«ផ្ទះមួយ» គឺប្រហែលជានៅក្នុងក្រុងកាពើណិម (សូមមើល ម៉ាកុ ២:១៥)។
ហើយបណ្ដាជនក៏មក​ជួបជុំ​គ្នាម្ដងទៀតដូច្នេះ​ហើយ​បានជាព្រះអង្គ​និង​ពួក​សិស្សមិនអាចបរិភោគបាន
21ហើយនៅពេល​ដែល​បងប្អូន
«បងប្អូន​»​ ពាក្យ​នេះ​អាច​សំដៅ​ទៅ​លើ​ម្តាយ​ បង​ប្អូន​ប្រុស​ស្រី​ សាច់​ញាតិ​ ឬ​ក្រុម​គ្រួសារ​មិត្ត​ជិត​ដិត​របស់​ព្រះយេស៊ូ ​(សូមមើល​ ម៉ាកុ​ ៣:៣១-៣២​)​។​
ព្រះអង្គ​បាន​​អំពី​ការនេះ​ពួកគេ​បាន​មកចាប់ព្រះអង្គពីព្រោះ​គេ​និយាយថា៖ ​«គាត់​វង្វេង​ស្មារតី​ហើយ»។
22រីឯគ្រូវិន័យដែលចុះមកពី​ក្រុង​យេរូសាឡិម​បាន​និយាយថា​«អ្នកនេះ​មាន​អារក្ស​​បេលសេប៊ូល
«អារក្ស​បេសេប៊ូល​»​ គឺ​ជា​ឈ្មោះ​របស់​អារក្ស​សាតាំង​ ដែល​ជា​ចៅហ្វាយ​របស់​ពួក​វិញ្ញាណ​អាក្រក់​។​ ឈ្មោះ​នេះ​ប្រហែល​ជា​ទាក់ទង​ទៅ​នឺង​ឈ្មោះ​ព្រះ​របស់​ជនជាតិ​ភីលីស្ទីន​ ដែល​គេ​ហៅ​ថា​ «បាលសេប៊ូប​»​ (សូម​មើល​២ពង្ស​ ១​:២-៣​)​។​
ចូលហើយ​អ្នកនេះ​បណ្ដេញអារក្សដោយសារមេអារក្ស»
23ព្រះអង្គបាន​ហៅគេមកហើយមានបន្ទូល​ទៅ​គេជារឿងប្រៀបប្រដូចថា៖ ​«តើ​អារក្ស​សាតាំងអាចបណ្ដេញ​អារក្ស​សាតាំងដូចម្ដេចកើត 24ហើយប្រសិនបើនគរមួយបែកបាក់គ្នានគរនោះមិនអាច​នៅ​ស្ថិតស្ថេរបានទេ 25បើគ្រួសារមួយបែកបាក់គ្នាគ្រួសារនោះ​ក៏​មិនអាច​នៅ​ស្ថិតស្ថេរបាន​ដែរ 26បើអារក្ស​សាតាំងក្រោកឡើងទាស់ទែងនឹងខ្លួនវា​នោះ​វា​មិនអាច​នៅ​ស្ថិតស្ថេរបានទេគឺ​មុខជា​វិនាស​ជាមិនខាន 27គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះ​មនុស្ស​ខ្លាំងប្លន់យកទ្រព្យសម្បត្ដិបានទេលុះត្រាតែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជាមុនសិនទើប​អាច​ប្លន់ផ្ទះនោះបាន 28ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាគ្រប់ទាំងបាប​របស់​មនុស្សនិង​ពាក្យ​ប្រមាថព្រះជាម្ចាស់​អាច​ទទួល​បាន​ការលើកលែងទោស 29ប៉ុន្ដែអ្នកណាដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណបរិសុទ្ធ
«ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​ គឺ​ជា​ការ​បដិសេធ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ ហើយ​ហៅ​ការ​ទាំង​នោះ​ថា​មក​ពី​អារក្ស​វិញ​។​
មិន​អាច​ទទួលបានការលើកលែងទោសជារៀងរហូតគឺជាប់ទោសជារៀងរហូតវិញ»។
30ព្រះអង្គមានបន្ទូល​ដូច្នេះ​ដោយព្រោះ​គេ​និយាយថា​ព្រះអង្គ​មានវិញ្ញាណអាក្រក់ចូល

បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូ

31បន្ទាប់មកម្ដាយនិងបងប្អូន​របស់​ព្រះ​យេស៊ូ​បាន​មកឈរ​នៅ​ខាងក្រៅចាត់​ឲ្យ​គេ​ទៅហៅព្រះអង្គ 32បណ្ដាជនដែល​អង្គុយ​នៅ​ជុំវិញព្រះអង្គ​គេ​ទូលព្រះអង្គថា៖ ​«មើល៍ម្ដាយនិងបងប្អូនលោក​កំពុងតែ​រកលោក​នៅ​ខាងក្រៅ 33ព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«តើ​នរណាជាម្ដាយនិងជាបងប្អូន​របស់​ខ្ញុំ 34ព្រះអង្គបាន​ទតមើលមនុស្ស​ដែល​អង្គុយ​នៅ​ជុំវិញព្រះអង្គរួចមានបន្ទូលថា៖ ​«អ្នកទាំងនេះ​ហើយជា​ម្ដាយនិង​ជា​បងប្អូន​របស់​ខ្ញុំ 35ដ្បិតអ្នកណា​ដែលធ្វើតាមបំណងព្រះជាម្ចាស់​អ្នក​នោះហើយជាម្ដាយនិង​ជា​បងប្អូនប្រុសស្រី​របស់​ខ្ញុំ»។
Copyright information for KhmKCB